Wednesday, February 17, 2010
វត្តរាជបូណ៌ (វត្តបូ) Wat Bo SEIM REAP
វត្តរាជបូណ៌ (វត្តបូ) ស្ថិតនៅក្នុងភូមិវត្តបូ ឃុំសាលាកំរើក ស្រុកសៀមរាប ខេត្តសៀម រាប។ វត្តនេះត្រូវបានគេស្គាល់ភាគច្រើនក្នុងខេត្តសៀមរាប ព្រោះថាវត្តនេះជាវត្តបូរាណ មាន អាយុកាលច្រើនណាស់មកហើយផង និងជាវត្តដែលមានមជ្ឈមណ្ឌលសិក្សាច្រើនផ្នែកផង។ ព្រះវិហារវត្តរាជបូណ៌ត្រូវបានការពារនិងថែរក្សា ដោយអង្គការ Unesco ព្រោះព្រះ វិហារនេះមានអាយុកាលជាង១០០ឆ្នាំហើយ។ ឯកំណត់ត្រាអំពីការកសាងវត្តនេះពុំមាន លក្ខណៈច្បាស់លាស់ បើតាមការចាំរបស់ចាស់ៗ វត្តនេះមានព្រះគ្រូចៅអធិការច្រើនអង្គច្រើន ដំណរមកហើយ តែចំាបានតែប៉ុន្នានព្រះអង្គចុងក្រោយដូចជា ព្រះចៅអធិការព្រះនាម សមេ្តច ចៅព្រាប បន្ទាប់មក ព្រះគ្រូចៅអធិការព្រះនាម សម្តេចចៅ ប្រាក់ បន្ទាប់មកទៀតព្រះគ្រូហ៊ីន បន្ទាប់មក សម្តេចចៅទៀង បន្ទាប់មកសម្តេចចៅមិញ បន្ទាប់មកព្រះគ្រូញ៉ុក បន្ទាប់មកព្រះគ្រូ ហ៊ីង ម៉ៅ (ព្រះគ្រូឧបជ្ឃាយ៍ បំបួសសម្តេចព្រះមហាសង្ឃរាជបច្ចុប្បន្ន) បន្ទាប់មកព្រះគ្រូ ថាត់ ប៉ិន និងព្រះគ្រូចៅអធិការបច្ចុប្បន្នព្រះនាម មៀន ពេជ្រ។ វត្តរាជបូណ៌ជាវត្តដែលសំបូរទៅ ដោយអ្នកប្រាជ្ញ និងមន្រ្តីសង្ឈដែលមានឋានានុក្រម ខ្ពស់ៗគង់នៅដូចជាព្រះមហាវិមលធម្ម ពិន សែម ព្រះរាជាគណៈថ្នាក់ទោ ព្រះពុទ្ធឃោសា ចារ្យ ខៀវ ណឺយ (លោកតាណឺយ) ព្រះរាជាគណៈថ្នាក់ទោជាដើម។ វត្តរាជបូណ៌នេះផងដែរ ជាវត្តកំណើតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះ រាជាណាចក្រកម្ពុជា ដែលព្រះអង្គសាងព្រះផ្នួសនៅវត្តនេះតាំងពីសាមណេរតមក ហើយ សម្តេចធ្លាប់មានតួរនាទីជាព្រះគ្រូសូត្រស្តាំក្នុងវត្តរាជបូណ៌នេះផងដែរ។ និយាយអំពីការអប់រំក្នុងវត្តរាជបូណ៌ វត្តនេះបានបើកសាលាពុទ្ធវិទ្យាល័យដែលផ្តល់ ឲ្យព្រះសង្ឃក្នុងខេត្តដ៏ដូចជាព្រះសង្ឃមកពីបណ្តាខេត្តនានា មានឱកាសរៀននូវចំណេះដឹង ទាំងខាងពុទ្ធសាសនាក៏ដូចជាចំណេះដឹងទូទៅមានគណិតវិទ្យា វិទ្យាសាស្រ្ត និងភាសា បរទេសជាដើម។ ជាមួយគ្នានោះផងដែរវត្តមានមជ្ឈមណ្ឌលវប្បធម៌និងសិល្បះ ដែលមាន បង្រៀននូវចំណេះដឹងខាងផ្នែករបាំ ផ្នែកដាប់ឆ្លាក់ ផ្នែកគំនូរ ផ្នែកភ្លេងបូរាណ មានទាំងស្បែក តូច ស្បែកធំ ភ្លេងពិណពាទ្យ ភ្លែងប្រពៃណី(ភ្លេងការ)…..។ ផងដែរភ្ញៀវទាំងបរទេសទាំងក្នុង ស្រុកតែងតែមកទស្សនាវត្តមិនសូវដាច់ឡើយ ព្រោះថាក្នុងវត្តមានទាំងវត្ថុបូរាណ និងតន្រ្តី បូរាណសំម្រាប់លំហែ។ អ្វីដែលនាំឲ្យគេស្គាល់វត្តនេះកាន់តែច្រើននោះ ដោយហេតុថាវត្តនេះបានដំឡើង វិទ្យុពុទ្ធសាសនាកម្ពុជរដ្ឋ FM106.25MHz ដែល ផ្សព្វផ្សាយអំពីព្រះពុទ្ធសាសនា អំពីវប្បធម៌ អារ្យធម៌ខ្មែរជាប្រចាំថ្ងៃ។
ព្រះនាមព្រះគ្រូចៅអធិការវត្តរាជបូណ៌ជាបន្តបន្តាប់
១-សម្តេចចៅ ព្រាប
២-សម្តេចចៅ ប្រាក់
៣-ព្រះគ្រូ ហិន
៤-សម្តេចចៅ ទៀង
៥-សម្តេចចៅ មិញ
៦-ព្រះគ្រូ ញ៉ាវ
៧-ព្រះគ្រូ ហីងម៉ៅ
៨-ព្រះគ្រូ យ៉ែមថាត់ប៊ិន
៩-ព្រះគ្រូ មៀនពេជ្រ(ចៅអធិការបច្ចុប្បន្ន)
សេចក្តីរាយព្រះនាមនេះនៅមានការស្រាវជ្រាវបន្តទៅទៀត!
វត្តរាជបូណ៌ជាវត្តដែលសំបូរទៅ ដោយអ្នកប្រាជ្ញ និងមន្រ្តីសង្ឈដែលមានឋានានុក្រម ខ្ពស់ៗគង់នៅដូចជាព្រះមហាវិមលធម្ម ពិន សែម ព្រះរាជាគណៈថ្នាក់ទោ ព្រះពុទ្ធឃោសា ចារ្យ ខៀវ ណឺយ (លោកតាណឺយ) ព្រះរាជាគណៈថ្នាក់ទោជាដើម។ វត្តរាជបូណ៌នេះផងដែរ ជាវត្តកំណើតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះ រាជាណាចក្រកម្ពុជា ដែលព្រះអង្គសាងព្រះផ្នួសនៅវត្តនេះតាំងពីសាមណេរតមក ហើយ សម្តេចធ្លាប់មានតួរនាទីជាព្រះគ្រូសូត្រស្តាំក្នុងវត្តរាជបូណ៌នេះផងដែរ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment