Saturday, September 11, 2010

បុណ្យភ្ជុំបិណ្ឌ

ខ្ងុំព្រះករុណាអត្មាភាពព្រងទាំងប្រធានគណៈកម្មការមជ្ឈមណ្ឌល
ព្រះពុទ្ធសាសនាខ្មែរនៅប្រទេសកូរ៉េបានរួបរួមគ្នាជាឯកច្ឆ័ន្ទដើម្បី
ប្រារព្ភពិធីបុណ្យកាន់បិណ្ឌនិងពិធីបុណ្យភ្ជុំបិណ្យ។

កាលបរិច្ឆេទ

ថ្ងៃអាទិត្យ៩កើត ខែ ភទ្របទ ឆ្នាំខាលទោស័ក ព.ស ២៥៥៤ត្រូវនិង
ថ្ងៃទី១៧ខែតុលាឆ្នាំ២០១០។
ម៉ោង ៩ៈ០០
ជួបជុំពុទ្ធបរិស័ទទាំងអស់នមស្សការស្មាទាននិច្ចសីលរាប់បាតបង្សុកូល
ដារឆ្នងបុណ្យភ្ជុំបិណ្ឌ។

ម៉ោង ១២ៈ០០

ទទួលទានអាហារថ្ងៃត្រង់នុំបញ្ចុកសម្លខ្មែរ។អាស្រ័យដូចបានទូលពិត
ជំរាបចែកជូនខាងលើសូមអារាធនានិមន្តអញ្ជើញបងប្អូនពុទ្ធបរិស័ទខ្មែរ
ទាំងអស់ចូលរួមចាប់មគ្គផលកុសលបុណ្យតាមកម្លាំងសទ្ធាជ្រះថ្លា
ដោយមេត្រីធម៌។

សេចក្តីបញ្ជាក់

កាន់បិណ្យទី១ធ្វើនៅថ្ងៃអាទិត្យ ទី១០រោច ខែភទ្របទព.ស២៥៥៤
ត្រូវនិងថ្ងៃទី៣ខែ១០ឆ្នាំ២០១០។ក្យង់គីដូគឺនប៉ូស៊ីសង្កាត់សានប៉ុន​
មជ្ឈមណ្ឌលកាយសម្ព័ន្ធស៊ីមីនឆែអ៊ីលឆែយុកក្វាន់(군포시민체육관장).

មធ្យោបាយធ្វើដំណើរ

រថភ្លើងក្រោមដីខ្សែលេខ៤ចំណតសនប៉ុនបន្ទប់ពីគឺមចង់១ចំណតផ្លូវ
ទៅអាន់សានចេញផ្លូវលេខ១ដើរទៅមុខត្រង់ប្រហែល៥នាទីនឹងឃើញ
កីឡដ្ឋាន(전철 4호선 안산방향 산본역 1번출구)
សូមអរគុណ